បុណ្យកឋិនទានមហាសាមគ្គី​

Post by admin

16:04 - 21/10/2026

Comment

ដំណឹងបុណ្យកឋិនទានមហាសាមគ្គី​
ដើម្បីវេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ នៅ​វត្ត​ខ្មែរទាំង​១០នៅដែនដី​ពុទ្ធ​ភូមិ​ ប្រទេសឥណ្ឌា - នេប៉ាល់​។

​ កម្មវិធី​បុណ្យ​ប្រារព្ធនៅវត្តកោះមេត្តាពោធិវង្ស ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
​ ថ្ងៃសៅរ៍-អាទិត្យ​ ១២-១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី៧-៨​ ខែវិច្ឆិកា ឆ្នាំ២០២៦

បុណ្យកឋិន គឺជា​បុណ្យ​១​របស់​ព្រះពុទ្ធសាសនា ដែលមាន​រយៈពេល​២៩​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។ អាច​និយាយបានថា ពុទ្ធបរិស័ទ ចាប់ផ្តើម​ធ្វើបុណ្យ​កឋិន នៅក្រោយ​ថ្ងៃ​ចេញ​ព្រះវស្សា​។ ការចូល​ព្រះវស្សា​របស់​ព្រះសង្ឃ មាន​រយៈពេល​៣​ខែ​។

..................
សម្រាប់ដំណឹង​គណធម្មយាត្រា នឹងដង្ហែអង្គកឋិនទាន ទៅ​ដែនដីពុទ្ធភូមិ​ នឹងចេញដំណើរនៅថ្ងៃទី១៧ ខែ​វិច្ឆិកា​ ឆ្នាំ២០២៦
..................
-ព័ត៌មានផ្សេងៗទំនាក់ទំនង កុដិលេខ០៤ វត្តកោះមេត្តាពោធិវង្ស
ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
-Tel: 017 29 30 59 / 097 429 30 59
សូមអរព្រះគុណ និងអរគុណ!